logo
រួមគ្នាដើម្បីប្រែក្លាយទេសចរណ៍កម្ពុជាជាទេសចរណ៍វៃឆ្លាត បៃតង ស្អាត ចីរភាព បរិយាបន្ន និងភាពធន់ * ឯកឧត្តម ចាប តូ ថ្លែងថាប្រជាជនម្នាក់ត្រូវលេងកីឡាមួយប្រភេទពីព្រោះកីឡានាំមកនូវសុខភាព សន្តិភាព និងការអភិវឌ្ឍ * ទំនាក់ទំនងទំព័រហ្វេសប៊ុកថ្មី CHAB TOU * ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ រដ្ឋបាលខេត្តតាកែវ ជំរុញក្រុមហ៊ុន រោងចក្រ សហគ្រាស វិស័យឯកជន * លោកជំទាវ ញ៉ែម មរកត និងឯកឧត្តម ចាប តូ សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន * បទ ៖ កិច្ចគាំពារសង្គម និងបណ្ណសមធម៌ * បទ : ស្រណោះជីវិតក្មេងវត្ត * អបអរសាទរ ខួបលើកទី១៤៣ ទិវាពិភពលោកកម្ចាត់រោគរបេង ក្រោមប្រធានបទ មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន ៖ ប្ដេជ្ញា វិនិយោគអនុវត្ត ២៤ មីនា ១៨៨២ ~ ២៤ មីនា ២០២៥ * ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដឹកនាំគណៈប្រត្តិភូបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស * ផ្សាយផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី * ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយស្ដ្រីមានពិការភាពភ្នែកនិងកាយសម្បទា ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៥ នៅសមាគមតន្ដ្រីសំនៀងជនពិការ * អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ * ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងស.អ.យ. បានចូលរួមក្នុងពិធី ប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ * ស្រ្តីមានពិការភាពទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះសមភាពយេនឌ័រ និងបរិយាបន្នពិការភាព។ * សមាគមតន្រ្តីសំនៀងជនពិការបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការសកម្មភាពអនុវត្តបន្តឆ្នាំ២០២៥ * លោកជំទាវ ញ៉ែម មរកត និងឯកឧត្តម ចាប តូ ផ្ញើសារលិខិតជូនពរ និងអបអរសាទរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ * សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមករា * កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ * សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទានព្រះរាជទ្រព្យដល់សមាគមតន្ត្រីសំនៀងជនពិការ * សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ១០លានរៀល សម្រាប់កម្មវិធីប្រឡងចម្រៀងជនមានពិការភាពឆ្នាំ២០២៤
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទានព្រះរាជទ្រព្យដល់សមាគមតន្ត្រីសំនៀងជនពិការ

ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ  និងលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ និងមជ្ឈមណ្ឌលស្នាក់នៅបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក បានដឹកនាំក្រុមការងារជនមានពិការភាពភ្នែកទៅទទួលព្រះរាជទ្រព្យដ៍ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត  ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាមន្ត្រីគុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ 

សម្តេចមហាមន្ត្រីបានប្រគល់ព្រះរាជទ្រព្យសម្តេចព្រះមហាក្សត្រី ដល់សមាគមតន្ត្រីសំនៀងចំនួន ២០,០០០ ដុល្លារអាមេរិក  (ពីរមុឺនដុល្លារ)ព្រមទាំងជូនដល់មន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការ និងសមគមចំនួន៨ ដែលប្រព្រឹត្តទៅក្នុងក្រសួងព្រះបរមរាជវាំង នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

សម្តេចមហាមន្ត្រី បានថ្លែងការកោតសរសើថ្នាក់ដឹកនាំសមាគមតន្ត្រីសំនៀងជនពិការដែលខិតខំធ្វើការងារ និងមើលខុសត្រូវជនពិការដែលងងឹតមើលមិនឃើញបានល្អ។

ព្រះរាជទ្រព្យ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទាន តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសនេះមាន៖

១. មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដឹកនាំដោយឯកឧត្តម ហេង រតនា ទទួលបានព្រះរាជទ្រព្យចំនួន ៥០ពាន់ដុល្លារសហរដ្ឋអាមេរិក

២. សមាគមតន្ត្រីសំនៀងជនពិការ ដឹកនាំដោយលោកជំទាវ ញ៉ែម មរកត ទទួលបានព្រះរាជទ្រព្យ ២០ពាន់ដុល្លារសហរដ្ឋអាមេរិក

៣.  មន្ទីរពេទ្យកុមារ គន្ធបុប្ផា ដឹកនាំដោយលោក ដេនីស ឡូរ៉ង់ ទទួលបានព្រះរាជទ្រព្យ ចំនួន២០០ពាន់ដុល្លារសហរដ្ឋអាមេរិក

៤. មន្ទីរពេទ្យ ហ្លួងម៉ែ ដឹកនាំដោយលោកសាស្ត្រាចារ្យ ថាយ ម៉េងគ្រី ទទួលបានព្រះរាជទ្រព្យ ចំនួន ១០០ពាន់ដុល្លារសហរដ្ឋអាមេរិក

៥. មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវដឹកនាំដោយ លោកវេជ្ជបណ្ឌិត អ៊ុន សុភ័ស្ត ទទួលបានព្រះរាជទ្រព្យចំនួន៥០ពាន់ដុល្លារសហរដ្ឋអាមេរិក

៦. មន្ទីរពេទ្យ ព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម រាជធានីភ្នំពេញ ដឹកនាំដោយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ចាប សៀកឆាយ ទទួលបានព្រះរាជទ្រព្យចំនួន៣០ពាន់ដុល្លារសហរដ្ឋអាមេរិក

៧. មន្ទីរពេទ្យកុមារអង្គរសៀមរាប ដឹកនាំដោយលោកសាស្ត្រាចារ្យ ងួនច័ន្ទភក្ត្រា ទទួលបានព្រះរាជទ្រព្យចំនួន ២០ពាន់ដុល្លារសហរដ្ឋអាមេរិក

៨. អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដឹកនាំដោយលោកស្រី ដេប៉ាលីយែរ លក្ខិណា ទទួលបានព្រះរាជទ្រព្យចំនួន ៣០ពាន់ដុល្លារសហរដ្ឋអាមេរិក

ក្នុងឱកាសប្រគល់ជូនព្រះរាជទ្រព្យដ៏ថ្លៃថ្លានេះ សម្តចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជម្រាបជូនថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់គ្រង់មន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការ និងសមាគមនីមួយៗ នូវព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គនៅក្នុងមន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការ និងសមាគមទាំងអស់ខាងលើនេះ។

សម្តេចមហាមន្ត្រី គុយ សុផល មានប្រសាសន៍ជម្រាបជូនថា សម្តេចព្រះមហាក្សត្រី  ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យគិតគូរដ៏ខ្ពង់ខ្ពស់ជានិច្ច អំពីសុខទុក្ខក្នុងបញ្ហាជីវភាពរស់នៅរបស់ប្រជារាស្រ្តក្រីក្រជួបការលំបាក ជនចាស់ជរា ស្ត្រី កុមារា កុមារី ជនមានពិការភាពដែលមានជំងឺបានមកសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងរស់នៅក្រោមការបីបាច់រក្សារបស់អង្គការសមាគមនានា និងបុគ្គលិកបម្រើឲ្យការងារសកម្មភាពកម្ចាត់មីននៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។

ហេតុនេះហើយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏សន្ធឹកសន្ធាប់ថ្លៃថ្លា តាមរយៈសម្តេចមហាមន្ត្រី គុយ សុផលសម្រាប់ជួយទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការសមាគម និងការជួយលើកកម្ពស់ជីវភាពរស់នៅ ការជួយថែបំប៉នសុខាមាលភាព របស់ប្រជារាស្ត្រក្រីក្រ ជនចាស់ជរា ស្ត្រី កុមារា កុមារី ជនមានពិការភាពជាកូនចៅ ចៅទួតរបស់ព្រះអង្គឲ្យមានភាពល្អប្រសើរ និងបុគ្គលិកដែលបានខិតខំប្រឹងប្រែងក្នុងប្រតិបត្តិការបោសសម្អាតមីននៃមជ្ឈមណ្ឌលស៊ីម៉ាក់ រួមចំណែកធ្វើឲ្យប្រទេសមានសុខសន្តិភាព និងសុវត្ថិភាព៕