logo
រួមគ្នាដើម្បីប្រែក្លាយទេសចរណ៍កម្ពុជាជាទេសចរណ៍វៃឆ្លាត បៃតង ស្អាត ចីរភាព បរិយាបន្ន និងភាពធន់ * ឯកឧត្តម ចាប តូ ថ្លែងថាប្រជាជនម្នាក់ត្រូវលេងកីឡាមួយប្រភេទពីព្រោះកីឡានាំមកនូវសុខភាព សន្តិភាព និងការអភិវឌ្ឍ * ទំនាក់ទំនងទំព័រហ្វេសប៊ុកថ្មី CHAB TOU * ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ រដ្ឋបាលខេត្តតាកែវ ជំរុញក្រុមហ៊ុន រោងចក្រ សហគ្រាស វិស័យឯកជន * លោកជំទាវ ញ៉ែម មរកត និងឯកឧត្តម ចាប តូ សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន * បទ ៖ កិច្ចគាំពារសង្គម និងបណ្ណសមធម៌ * បទ : ស្រណោះជីវិតក្មេងវត្ត * អបអរសាទរ ខួបលើកទី១៤៣ ទិវាពិភពលោកកម្ចាត់រោគរបេង ក្រោមប្រធានបទ មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន ៖ ប្ដេជ្ញា វិនិយោគអនុវត្ត ២៤ មីនា ១៨៨២ ~ ២៤ មីនា ២០២៥ * ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដឹកនាំគណៈប្រត្តិភូបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស * ផ្សាយផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី * ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយស្ដ្រីមានពិការភាពភ្នែកនិងកាយសម្បទា ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៥ នៅសមាគមតន្ដ្រីសំនៀងជនពិការ * អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ * ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងស.អ.យ. បានចូលរួមក្នុងពិធី ប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ * ស្រ្តីមានពិការភាពទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះសមភាពយេនឌ័រ និងបរិយាបន្នពិការភាព។ * សមាគមតន្រ្តីសំនៀងជនពិការបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការសកម្មភាពអនុវត្តបន្តឆ្នាំ២០២៥ * លោកជំទាវ ញ៉ែម មរកត និងឯកឧត្តម ចាប តូ ផ្ញើសារលិខិតជូនពរ និងអបអរសាទរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ * សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមករា * កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ * សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទានព្រះរាជទ្រព្យដល់សមាគមតន្ត្រីសំនៀងជនពិការ * សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ១០លានរៀល សម្រាប់កម្មវិធីប្រឡងចម្រៀងជនមានពិការភាពឆ្នាំ២០២៤
លោកជំទាវ ញ៉ែម មរកត និងឯកឧត្តម ចាប តូ ផ្ញើសារលិខិតជូនពរ និងអបអរសាទរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ

(ភ្នំពេញ)៖ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជាប្រធានកិត្តិយសសមាគម និងឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានសមាគម ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក សមាជិកសមាជិកា ជនមានពិការភាពភ្នែក និងកាយសម្បទា ចំនួន៧០០នាក់ នៅសមាគមតន្ត្រីសំនៀងជនពិការ សូមសម្តែងនូវអំណរសាទរ និងសូមគោរពជូននូវសព្ទ សាធុការពរគ្រប់ប្រការជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។


ស្ថិតនៅក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវការគោរពស្ញប់ស្ញែងចំពោះលោកជំទាវបណ្ឌិត ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីប្រកបដោយបទពិសោធដ៏ប៉ិនប្រសប់ ក្នុងការដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ជាពិសេស ការដឹកនាំ និងធ្វើសកម្មភាពមនុស្សធម៌ និងសុខាភិបាលយ៉ាងច្រើនលើសលុប តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ យើងខ្ញុំក៏សូមសម្តែងនូវការកោតសរសើរ ចំពោះលោកជំទាវបណ្ឌិត ដែលបានបំពេញ យ៉ាងល្អប្រសើរនូវតួនាទីជា «ស្ត្រីទីមួយ» នៃព្រះរាជាណាចក្រកម្ពុជា។


ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយអភិបាល គាំពារ ថែរក្សា លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕