logo
រួមគ្នាដើម្បីប្រែក្លាយទេសចរណ៍កម្ពុជាជាទេសចរណ៍វៃឆ្លាត បៃតង ស្អាត ចីរភាព បរិយាបន្ន និងភាពធន់ * ឯកឧត្តម ចាប តូ ថ្លែងថាប្រជាជនម្នាក់ត្រូវលេងកីឡាមួយប្រភេទពីព្រោះកីឡានាំមកនូវសុខភាព សន្តិភាព និងការអភិវឌ្ឍ * ទំនាក់ទំនងទំព័រហ្វេសប៊ុកថ្មី CHAB TOU * ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ រដ្ឋបាលខេត្តតាកែវ ជំរុញក្រុមហ៊ុន រោងចក្រ សហគ្រាស វិស័យឯកជន * លោកជំទាវ ញ៉ែម មរកត និងឯកឧត្តម ចាប តូ សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន * បទ ៖ កិច្ចគាំពារសង្គម និងបណ្ណសមធម៌ * បទ : ស្រណោះជីវិតក្មេងវត្ត * អបអរសាទរ ខួបលើកទី១៤៣ ទិវាពិភពលោកកម្ចាត់រោគរបេង ក្រោមប្រធានបទ មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន ៖ ប្ដេជ្ញា វិនិយោគអនុវត្ត ២៤ មីនា ១៨៨២ ~ ២៤ មីនា ២០២៥ * ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដឹកនាំគណៈប្រត្តិភូបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស * ផ្សាយផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី * ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយស្ដ្រីមានពិការភាពភ្នែកនិងកាយសម្បទា ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៥ នៅសមាគមតន្ដ្រីសំនៀងជនពិការ * អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ * ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងស.អ.យ. បានចូលរួមក្នុងពិធី ប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ * ស្រ្តីមានពិការភាពទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះសមភាពយេនឌ័រ និងបរិយាបន្នពិការភាព។ * សមាគមតន្រ្តីសំនៀងជនពិការបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការសកម្មភាពអនុវត្តបន្តឆ្នាំ២០២៥ * លោកជំទាវ ញ៉ែម មរកត និងឯកឧត្តម ចាប តូ ផ្ញើសារលិខិតជូនពរ និងអបអរសាទរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ * សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមករា * កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ * សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទានព្រះរាជទ្រព្យដល់សមាគមតន្ត្រីសំនៀងជនពិការ * សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ១០លានរៀល សម្រាប់កម្មវិធីប្រឡងចម្រៀងជនមានពិការភាពឆ្នាំ២០២៤
សមាគមតន្រ្តីសំនៀងជនពិការបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការសកម្មភាពអនុវត្តបន្តឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ សមាគមតន្រ្តីសំនៀងជនពិការបានរៀបចំកិច្ចប្រជុំ ការបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការសកម្មភាពអនុវត្តបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយស លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយស  ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគម  ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីទីប្រឹក្សា លោក-លោកស្រី អនុប្រធានសមាគម លោក-លោកស្រី ប្រធាន-អនុប្រធានផ្នែក លោក-លោកស្រី ប្រធាន-អនុប្រធានក្រុម និងបងប្អូនជាជនមានពិការភាពភ្នែក និងកាយសម្បទាសរុប ១០០នាក់ នាថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាល សមាគមតន្ត្រីសំនៀងជនពិការ។

ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ បានធ្វើរបាយការណ៍សកម្មភាពការងារ របស់សមាគមតន្ត្រីសំនៀងជនពិការជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា ពីផែនការសកម្មភាពដែលសមាគមបានអនុវត្តកន្លងមកដូចជា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ជនមានពិការភាពភ្នែក និងកាយសម្បទា ផ្នែកតន្រ្តីសម័យ ផ្នែកម៉ាស្សាដៃទេពតាមបែបជប៉ុន ដោយជនមានពិការភាពភ្នែក ផ្នែកកុំព្យូទ័រ (បង្រៀនកុំព្យូទ័រដល់ជនមានពិការភាពភ្នែក និងកាយសម្បទា) ផ្នែកកីឡា ព័ត៌មាន និងវគ្គបណ្តុះបណ្តាលនានាជាច្រើនទៀតរួមទាំងចំណូល-ចំណាយ ការសម្របសម្រួលដល់បងប្អូនជនមានពិការភាពបានចូលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ និងស្នើសុំការផ្តល់ឈាមជួយដល់បងប្អូនមានពិការភាពដែលមានជំងឺនិងវះកាត់ ព្រមទាំងបានជួយសម្របសម្រួលការពិនិត្យព្យាបាលជំងឺ ជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន ដល់ឪពុកម្តាយបងប្អូនជនមានពិការភាពភ្នែក និងកាយសម្បទា បានផ្តល់កញ្ចប់ឃីតដល់បងប្អូនស្រ្តីមានពិការភាពសម្រាលកូន និងសកម្មភាពការងារទាក់ទងទៅនឹងការប្រឡងចម្រៀងជនមានពិការភាពពានរង្វាន់ ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន  សមាគមបានលើកគម្រោងការងារសប្បុរសធម៌ចុះជួយបងប្អូនជនមានពិការភាពនៅតាមបណ្តា រាជធានី-ខេត្ត។ 

ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ២០២៥ នេះធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីការលំបាក និងបញ្ហាប្រឈមផ្សេងៗ ស្វែងរកដំណោះស្រាយសមស្រប និងធ្វើការកែលម្អចំណុចខ្វះខាតដើម្បីលើកកម្ពស់សិទ្ធិ និងគាំពារជនមានពិការភាព ព្រមទាំងស្វែងរកជំនួយឧបត្ថម្ភគាំទ្រដល់បងប្អូនជនមានពិការភាព ហើយលោកជំទាវបានថ្លែងអំណរគុណចំពោះលោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងបានកោតសរសើរចំពោះ ឯកឧត្តម ចាប តូ ប្រធានសមាគម និងក្រុមការងារទាំងអស់ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត អភិវឌ្ឍន៍សមាគម ដើម្បីបម្រើផលប្រយោជន៍សម្រាប់ខ្លួនឯង និងជនមានពិការភាព ហើយជាពិសេសសមាគមមានសំណាងដោយអាណត្តិនេះមានវត្តមានឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ ជា ផល្គុន យកចិត្តទុកដាក់ និងជួយឧបត្ថម្ភ គាំទ្រ៕