logo
រួមគ្នាដើម្បីប្រែក្លាយទេសចរណ៍កម្ពុជាជាទេសចរណ៍វៃឆ្លាត បៃតង ស្អាត ចីរភាព បរិយាបន្ន និងភាពធន់ * ឯកឧត្តម ចាប តូ ថ្លែងថាប្រជាជនម្នាក់ត្រូវលេងកីឡាមួយប្រភេទពីព្រោះកីឡានាំមកនូវសុខភាព សន្តិភាព និងការអភិវឌ្ឍ * ទំនាក់ទំនងទំព័រហ្វេសប៊ុកថ្មី CHAB TOU * ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយ រដ្ឋបាលខេត្តតាកែវ ជំរុញក្រុមហ៊ុន រោងចក្រ សហគ្រាស វិស័យឯកជន * លោកជំទាវ ញ៉ែម មរកត និងឯកឧត្តម ចាប តូ សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន * បទ ៖ កិច្ចគាំពារសង្គម និងបណ្ណសមធម៌ * បទ : ស្រណោះជីវិតក្មេងវត្ត * អបអរសាទរ ខួបលើកទី១៤៣ ទិវាពិភពលោកកម្ចាត់រោគរបេង ក្រោមប្រធានបទ មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន ៖ ប្ដេជ្ញា វិនិយោគអនុវត្ត ២៤ មីនា ១៨៨២ ~ ២៤ មីនា ២០២៥ * ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដឹកនាំគណៈប្រត្តិភូបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស * ផ្សាយផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី * ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយស្ដ្រីមានពិការភាពភ្នែកនិងកាយសម្បទា ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៥ នៅសមាគមតន្ដ្រីសំនៀងជនពិការ * អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ * ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងស.អ.យ. បានចូលរួមក្នុងពិធី ប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ * ស្រ្តីមានពិការភាពទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះសមភាពយេនឌ័រ និងបរិយាបន្នពិការភាព។ * សមាគមតន្រ្តីសំនៀងជនពិការបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការសកម្មភាពអនុវត្តបន្តឆ្នាំ២០២៥ * លោកជំទាវ ញ៉ែម មរកត និងឯកឧត្តម ចាប តូ ផ្ញើសារលិខិតជូនពរ និងអបអរសាទរ ជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ * សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមករា * កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ * សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទានព្រះរាជទ្រព្យដល់សមាគមតន្ត្រីសំនៀងជនពិការ * សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ១០លានរៀល សម្រាប់កម្មវិធីប្រឡងចម្រៀងជនមានពិការភាពឆ្នាំ២០២៤
ស្រ្តីមានពិការភាពទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះសមភាពយេនឌ័រ និងបរិយាបន្នពិការភាព។


ខេត្តកំពង់ឆ្នាំ៖ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួម និងមានមតិចំណាប់អារម្មណ៍ក្នុងពិធីបើក-បិទវគ្គបណ្តុះបណ្តាលស្តីពី “សមភាពយេនឌ័រ និងបរិយាបន្នពិការភាព” ដែលរៀបចំឡើងដោយក្រុមការងារសកម្មភាពជនពិការ នៃក្រសួងកិច្ចការនារី ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ  យ៉យ នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ឯកឧត្តម យិន សាវេន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកស្រី ពេជ្រ សូភា ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង រួមទាំងមន្រ្តីក្រសួងកិច្ចការនារី ប្រធាន-អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ មជ្ឍមណ្ឌលអភិវឌ្ឍន៍ស្រ្តី មកពីខេត្តចំនួន០៦ រួមមានខេត្តកំពង់ឆ្នាំង កណ្ដាល កំពង់ធំ កំពត កែប និងខេត្តកំពង់ចាម លោក លោកស្រី មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរអប់រំយុវជន និងកីឡា មន្ទីរព័ត៌មាន និងមន្ទីរទេសចរណ៍សរុបប្រមាណ ៤២នាក់ នៅសណ្ឋាគារ សុវណ្ណភូមិ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៧-១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

វគ្គបណ្តុះបណ្តាលស្តីពី “សមភាពយេនឌ័រ និងបរិយាបន្នពិការភាព” នេះធ្វើឡើងដើម្បីពង្រឹង និងបង្កើនសមត្ថភាពដល់មន្ត្រីក្រសួង មន្ទីរកិច្ចការនារីរាជធានី-ខេត្ត មន្ទីរពាក់ព័ន្ធឱ្យបានកាន់តែមានការយល់ដឹង និងជ្រួតជ្រាបពីសមភាពយេនឌ័រ និងបរិយាបន្នពិការភាព។
ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងថា “ស្រ្តីមានពិការភាព បានចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរួមទាំងការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ អប់រំ សិល្បៈ កីឡាស្រ្តីមានពិការភាព ដែលមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងស.អ.យ. និងក្រសួងកិច្ចការនារី ដែលបានរៀបចំយន្តការច្បាប់នានាជាច្រើនដើម្បីគាំទ្រ និងជួយសម្រួលដល់ជនមានពិការភាព ដូចជាការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ការស្នើសុំសេវាសុខាភិបាលដោយឥតគិតថ្លៃ ការបង្កើតបេឡាជាតិអតីតយុទ្ធជន ជាពិសេសផ្តល់នូវកម្មវិធីនានាពាក់ព័ន្ធជំនាញវិជ្ជាជីវៈ ដើម្បីឱ្យជនមានពិការភាព មានការងារ មុខរបរ សម្រាប់ជួយសម្រាលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ វគ្គបណ្តុះបណ្តាលនេះ បានចែករំលែកនូវបទពិសោធន៍ថ្មីៗទាក់ទងនឹង ការស្វែងរកការគាំទ្រ មតិលើបញ្ហាយេនឌ័រ និងពិការភាព តាមរយៈការធ្វើបទបង្ហាញ ពិភាក្សាក្រុម តាមបែបចូលរួម មានវីដេអូ រូបភាព ដើម្បីធ្វើឱ្យសិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់៕