ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងស.អ.យ. បានចូលរួមក្នុងពិធី ប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ របស់សហព័ន្ធកីឡារាំកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាល Angkor-Kizuna Hall នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកជំទាវ ឯកឧត្តម ឧកញ៉ា លោក-លោកស្រី សិល្បករ-សិល្បការិនី កីឡាករ-កីឡាការិនី និងភ្ញៀវកិត្តិយសប្រមាណ ៣០០នាក់។
ជាលទ្ធផលចំណាត់ថ្នាក់ជ័យលាភីការប្រកួតជ្រើសរើសជើងឯកឆ្នាំ២០២៤ ក្នុង១៥វិញ្ញាសារ សមាគមកីឡានីមួយៗទទួលបានមាន៖
១. សមាគមក្លឹបកីឡា ក្រសួងមហាផ្ទៃ ទទួលបាន មេដាយមាសចំនួន៧ មេដាយប្រាក់ចំនួន៨ និងសំរិទ្ធិចំនួន៣ សរុបទទួលបាន ១៨មេដាយ។
២. សមាគមក្លឹបកីឡា ក្រសួងការពារជាតិ ទទួលបាន មេដាយមាសចំនួន៥ មេដាយប្រាក់ចំនួន៣ និងសំរិទ្ធិចំនួន៥ សរុបទទួលបាន ១៣មេដាយ។
៣. សមាគមក្លឹបកីឡា ខេត្តកណ្តាល ទទួលបាន មេដាយមាសចំនួន១ មេដាយប្រាក់ចំនួន១ និងសំរិទ្ធិចំនួន៣ សរុបទទួលបាន ៥មេដាយ។
៤. សមាគមក្លឹបកីឡា ខេត្តកំពង់ចាម ទទួលបាន មេដាយប្រាក់ចំនួន២ និងសំរិទ្ធិចំនួន៣ សរុបទទួលបាន ៥មេដាយ។
៥. សមាគមក្លឹបកីឡា ខេត្តបាត់ដំបង មេដាយមាសចំនួន២ មេដាយប្រាក់ចំនួន១ និងសំរិទ្ធិចំនួន១ សរុបទទួលបាន ៤មេដាយ៕